ពួកយើងធានាចំពោះតម្លៃ ដែលបង្ហាញនៅលើអនឡាញដូចទៅនឹងតម្លៃ ដែលលោកអ្នកទៅទិញផ្ទាល់ដល់ក្រុមហ៊ុន ។
គ្រាន់តែពិនិត្យសំបុត្រឡើងឡានប៉ុណ្ណោះ ហេតុអ្វីចាំបាច់ត្រូវប្រើក្រដាស ? ដើម្បីចូលរួមថែរក្សាបរិស្ថាន ឥឡូវនេះអ្នកពុំចាំបាច់បោះពុម្ភ ឬប្រើប្រាស់សំបុត្រឡានជាក្រដាស ដើម្បីឡើងឡានទៀតនោះទេ ។ អ្នកគ្រាន់តែបង្ហាញសារខ្លី ឬសំបុត្រអេឡិចត្រូនិកទៅកាន់អ្នកឆែកសំបុត្រជាការស្រេច ។
ការកក់សំបុត្រឡានក្រុងតាមរយៈអនឡាញ គឺផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ដោយអ្នកមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅបង់ប្រាក់ដល់ក្រុមហ៊ុនផ្ទាល់នោះឡើយ ។ គឺលោកអ្នកគ្រាន់តែមានគណនី Wing, Pay&Go Wallet, SmartLuy, eMoney ឬ Acleda ជាការស្រេច ដោយពំុមានគិតសេវាបន្ថែមលើការបង់ប្រាក់ឡើយ ។ សំរាប់អតិថិជនក្រៅស្រុក អាចបង់ប្រាក់តាមរយៈ VISA card, Master card, JCB និង Diners Club International ។